Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ថ្នាក់កណ្ដាល និងសមាគមរាជសីហ៍សាខាខេត្តកំពង់ចាម ចូលជួបសំណេះសំណាលសម្តែងការគួរសមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

   ថ្ងៃទី 29 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ថ្នាក់កណ្ដាល និងសមាគមរាជសីហ៍សាខាខេត្តកំពង់ចាម ចូលជួបសំណេះសំណាលសម្តែងការគួរសមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់តាមការចាំបាច់។

អំណោយដែលបានប្រគល់ជូននាឱកាសនោះ រួមមាន ៖ អង្ករចំនួន ០២តោន មីចំនួន ១០០កេស ត្រីខកំប៉ុងចំនួន ១០០យួរ និង ទឹកបរិសុទ្ធចំនួន ១០០កេស៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី