Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

   ថ្ងៃទី 19 ខែកក្កដា ឆ្នាំ2024


នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង១១:៥០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្រុមសមាជិកាព្រឹទ្ធសភា សូមសម្តែងនូវសេចក្តីសោកស្តាយក្តុកក្តួលឥតឧបមា ប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំ ចំពោះមរណភាពឯកឧត្តម អ៉ឹង គៀត គឺជាការបាត់បង់ ស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ព្រមទាំងចៅៗ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង និងជាឥស្សរជនមានស្នាដៃគុណបំណាច់ដែលបានតស៊ូ និងស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលកន្លងមក ឯកឧត្តមបានបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ។

សពឯកឧត្តម អ៉ឹង គៀត ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី