Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អនុប្រធានទី២ព្រឹទ្ធសភា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

  ថ្ងៃអង្គារ៍ ទី​26 ខែមេសា ឆ្នាំ​2022

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥគិតថ្លៃ ស្ថិតក្នុងវត្តដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
បញ្ចាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ គឹមានរយៈពេលចំនួន២ថ្ងៃ ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០២។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី