Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភា ចុះសំណេះសំណាលសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប

  ថ្ងៃសុក្រ ទី​22 ខែមេសា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំពិធីជួបសំណេះ សំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី នៃខេត្តទាំងពីរ មន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន២១០នាក់ នៅសាលប្រជុំសាលាខេត្តកំពត។ពិធីសំណេះសំណាលនាពេលនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១-ដើម្បីលើកទឹកចិត្ត និងបង្កើនទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២-រួមគ្នាក្នុងការចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ ទី៣-ការផ្តល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងបេក្ខជន ស្រ្តីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បញ្ចេញមតិយោបល់ សំណួរ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារ។ ទី៤-ការពង្រឹង និងលើកកម្ពស់សមត្ថភាពភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់បេក្ខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងទី៥-លើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និងការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី