Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភា ជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខេត្តកំពត

  ថ្ងៃសុក្រ ទី​22 ខែមេសា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាមួយនឹងថ្នាក់ដឹកនាំខេត្តកំពត ជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បងប្អូនដែលមានមុខរបរមិនទៀងទាត់ និងបងប្អូនគ្រួសារម៉ូតូឌុប សរុបចំនួន៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន នូវអង្ករ១០គីឡូ ព្រមទាំងសម្ភារៈមួយចំនួន នៅសាលាខេត្តកំពត ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី