Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអ្នកគ្រប់គ្រង និងកុមារ នៅមណ្ឌលសម្រស់ភ័ក្ត្រាកុមារកម្ពុជា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប

   ថ្ងៃទី 20 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអ្នកគ្រប់គ្រង និងកុមារ នៅមណ្ឌលសម្រស់ភ័ក្ត្រាកុមារកម្ពុជា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ។

ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភជូនដល់អ្នកគ្រប់គ្រងមណ្ឌលនូវកុំព្យូទ័រយួរដៃ (Laptop) ចំនួន ១គ្រឿង និងកុមារចំនួន ៤០នាក់ ដោយក្នុងម្នាក់ៗទទួលបានរួមមាន ៖ អង្ករ ៥គីឡូក្រាម អាហារ១ប្រអប់ ភេសជ្ជៈ កាតាប១ សៀវភៅសរសេរ សៀវភៅប្រលោមលោកសម្រាប់កុមារ ប៊ិច ខ្មៅដៃ បន្ទាត់ ច្រាស់ដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ និងសីទាត់សម្រាប់លេងកីឡាផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី