Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ក្រុមសមាជិកាព្រឹទ្ធសភាអញ្ជើញទស្សនកិច្ចផ្សារសហគមន៍ផលិតផលទេសចរណ៍ និងជួបសំណេះដំណាលបងប្អូនជនជាតិភាគតិច

   ថ្ងៃទី 29 ខែវិច្ឆិការ ឆ្នាំ2024

ក្រុមសមាជិកាព្រឹទ្ធសភាអញ្ជើញទស្សនកិច្ចផ្សារសហគមន៍ផលិតផលទេសចរណ៍ និងជួបសំណេះដំណាលបងប្អូនជនជាតិភាគតិច
=======
នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា អមដំណើរដោយលោកជំទាវអភិបាលរងខេត្តកំពង់ធំ និងមន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញទស្សនកិច្ចសិប្បកម្មគ្រាប់ស្វាយចន្ទី និងបានឧបត្ថម្ភថវិកាចំនួន ១លានរៀលជូនផ្សារសហគមន៍ផលិតផលទេសចរណ៍ សិប្បកម្មតម្បាញ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បន្ទាប់មក ក្រុមសមាជិកាព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចគួយ និងនាំយកអំណោយជូនដល់ក្រុមរបាំជនជាតិភាគតិចរួមមាន៖ ក្រម៉ា០១ សៀង ឆៃប៉ូវ ថវិកាចំនួន ១៥ម៉ឺនរៀល ព្រមទាំងបងប្អូនប្រជាពលរដ្ឋចាស់ជរាជនជាតិភាពតិចចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន៖ ឆៃប៉ូវ សៀង ត្រីខ មី១កេស សេរ៉ូខ្ញីទឹកឃ្មុំ ភួយ និងថវិកាមួយចំនួន។ ចំណែកឯកុមារា កុមារីចំនួន ១០៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ នំប៉័ងរសជាតិទំពាំងបាយជូ ទឹកបរិសុទ្ធ ទឹកដោះគោក្រដាស សំលៀកបំពាក់ និងថវិកាមួយចំនួន នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី