Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ

   ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2024

លោកជំទាវ មាន សំអាន អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ
=======
នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ព្រឹទ្ធសភា) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរបស់គណៈប្រតិភូកម្ពុជា សម្រាប់ចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ របស់អង្គការសហប្រជាជាតិ តាមរយៈវីដេអូ នៅសាលពិសេសវិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ការណែនាំខ្លួនរបស់អ្នកចូលរួម ២- សុន្ទរកថាបើករបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍ ៣. សុន្ទរកថារបស់លោកស្រីបណ្ឌិត Vladanaka Andreeva នាយកប្រតិបត្តិអង្គការ UNAIDS នៅកម្ពុជា ៤. បទបង្ហាញរបស់លោក អ៊ឹង ប៉ូលីន អង្គការ UNAIDS ៖ ក. តើ កិច្ចប្រជុំជាន់ខ្ពស់ របស់UN គឺជាអ្វី? ខ. តើយើងរំពឹងអ្វីពី កិច្ចប្រជុំជាន់ខ្ពស់ របស់UN? គ. របៀបវារៈកិច្ចប្រជុំជាន់ខ្ពស់ របស់UN ៥. បទបង្ហាញរបស់ឯកឧត្តមបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍ ស្តីពីស្ថានភាពជំងឺអេដស៍និងហ៊ីវ និងវឌ្ឍនភាពនៃការឆ្លើយតប ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិលើកទី៥ និងសេចក្តីជូនដំណឹងលេខ២១៣ និងបញ្ហាប្រឈម ៦. ការចូលរួមរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ UNGASS ដោយឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ៧. សំណួរនិងចម្លើយ និង៨. សុន្ទរកថាបិទរបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេសដ៍៕ ប្រភព៖នាយ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី