នាវេលាម៉ោង៨.០០ព្រឹក ថ្ងៃអង្គារ ០៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មការទី៨ បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្មៀន មេប៉ុស្ត៍ នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដើម្បីប្រមូលព័ត៌មានបញ្ហាប្រឈម និងសំណូមពរ ផ្សេងៗ និងចែកជូនឯកសារគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពថ្មីជូនដល់ក្រុមប្រឹក្សាឃុំ ព្រមទាំងផ្តាំផ្ញើអំពីការរក្សាអនាម័យក្នុងកំឡុងពេលកូវីត១៩ ។