Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
តួនាទីភារកិច្ច

 ថ្ងៃទី 20 ខែមករា ឆ្នាំ2025

តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ

បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី


- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី មានភារកិច្ចដូចតទៅ ៖
  • ផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ និងទទួល ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ សេចក្តីព្រាង វិសោធនកម្មច្បាប់ និងបញ្ហាទាំងពួង ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការ
  • ទំនាក់ទំនងជាមួយគណៈកម្មការនានារបស់រដ្ឋសភា រាជរដ្ឋាភិបាល និង ស្ថាប័ននានា ដើម្បីឈ្វេងយល់ជាមុននូវរាល់គំនិតផ្តួចផ្តើម ឬសេចក្តីសម្រេចទាំងឡាយ ដែលមានការទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
  • អញ្ជើញតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សំណើសុំកែ សម្រួល ឬអ្នកស្នើច្បាប់ ដែលជាម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហា ទាំងពួង មកបំភ្លឺចំពោះមុខគណៈកម្មការ
  • ផ្តួចផ្តើមគំនិតធ្វើសិក្ខាសាលា ឬធ្វើសវនាការសាធារណៈជាមួយក្រសួង ស្ថាប័ន ឥស្សរជនជាតិ និងអន្តរជាតិ អ្នកជំនាញការ និងសង្គមស៊ីវិល ដើម្បីប្រមូលព័ត៌មាន ឬឲ្យធ្វើបទបង្ហាញពីការងារអ្វីមួយដែលជាប្រយោជន៍ដល់គណៈកម្មការ
  • ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និង ព្រឹទ្ធសភា ដោយភ្ជាប់មកជាមួយនូវអនុសាសន៍ សំណូមពរ ឬចំណាប់អារម្មណ៍ផ្សេងៗ ប្រសិនបើមាន
  • សិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការ តាមរយៈសារព័ត៌មានជាតិ និងអន្តរជាតិ របាយការណ៍របស់ក្រសួង ជំនាញពាក់ព័ន្ធ បន្ទាប់មកធ្វើរបាយការណ៍តាមវិស័យ ដោយធ្វើការវិភាគ វាយតម្លៃ ហើយរាយការណ៍អំពីលទ្ធផលទាំងនោះជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ដោយភ្ជាប់មកជាមួយនូវអនុសាសន៍ ឬសំណូមពរ ប្រសិនបើមាន
  • ចុះបំពេញបេសកកម្មស្វែងរកព័ត៌មាន តាមក្រសួង ស្ថាប័ន និងតាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ភូមិភាគទាំង៨ ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ បន្ទាប់មក ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ជ្រាបជាព័ត៌មាន និងអន្តរាគមន៍ទៅ ក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ
  • ទំនាក់ទំនង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ សភាបណ្តាប្រទេសក្នុងតំបន់ សកលលោក និងស្ថានទូត នានា តាមរយៈទស្សនកិច្ចសិក្សា សិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំនានា ដើម្បីកសាង លើកកម្ពស់សមត្ថភាពគណៈកម្មការ
  • បំពេញការងារផ្សេងទៀតដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និង ព្រឹទ្ធសភា ប្រគល់ជូន។

ឯកសារយោង ៖ សេចកី្តសម្រេច តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការ៨