Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
សមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលរួមក្នុងពិធីជប់លៀងលាងសាយភោជន៍ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
 ថ្ងៃទី 24 ខែវិច្ឆិការ ឆ្នាំ2024


នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ឯកឧត្តម យិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ លោកជំទាវ ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ និងឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងសាយភោជន៍ ដែលរៀបចំទទួលដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាកម្ពុជា ក្នុងឱកាសដែលគណៈប្រតិភូជាតិ និងអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅភោជនីយដ្ឋាន ឋានសួគ៌ (ជាន់ទី២០) សណ្ឋាគារសុខា រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី