Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៦៤
 ថ្ងៃទី 22 ខែវិច្ឆិការ ឆ្នាំ2024


នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងគណៈកម្មការសិទ្ធិមនុសុ្ស ទទួលពាក្យបណ្តឹង និងអង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៦៤ ក្រោមប្រធានបទខួបលើកទី៧៥ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា តំណាងអង្គការការីតាសកម្ពុជា តំណាងជនជាតិដើមភាគតិច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី