Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា

  ថ្ងៃអង្គារ៍ ទី​28 ខែមិថុនា ឆ្នាំ​2022


នាព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើ៖
១-របាយការណ៍ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ និងការរៀបចំពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកុមារអន្តរជាតិ ០១មិថុនា ឆ្នាំ២០២២ នៅក្រុងក្រចេះ ខេត្តក្រចេះ។
២-រាយការណ៍អំពីថវិការបស់គណៈកម្មការ
៣-បញ្ហាផ្សេងៗ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី