Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត ចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភាAPF
 ថ្ងៃទី 27 ខែឧសភា ឆ្នាំ2024


នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាតំណាងគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិកម្ពុជា-APF បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភាAPF ក្រោមអធិបតីភាព ឯកឧត្តម Joël Godin ប្រធានគណៈកម្មការកិច្ចការសភា APF តាមប្រព័ន្ធនិម្មិត នៅសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ប្រទេសប៊ែហ្សិក។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសចូលរួមនៃកិច្ចប្រជុំនេះ ឯកឧត្តម ខៀវ មុត បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាព កម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួម និងមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមគោលការណ៍ច្បាប់។
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី