Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម ដឹកនាំគណៈប្រតិភូជួបសំណេះសំណាលពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៦ នៃស្រុកកូនមុំ ខេត្តរតនគិរី

  ថ្ងៃសុក្រ ទី​29 ខែមេសា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុកកូនមុំ ខេត្តរតនគិរី ដោយមានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី អភិបាលស្រុក អភិបាលរងស្រុក និងសមាជិកក្រុមប្រឹក្សាឃុំទាំង៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ។

ពិធីសំណេះសំណាលនេះរៀងចំឡើងក្នុងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ស្រុក ឃុំ ដែលរួមមាន៖ ទី១-ការរៀបចំផែនការសកម្មភាពរបស់ឃុំ ដើម្បីបង្កើតជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ទី២-ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បញ្ហាប្រឈម ទី៣- មណ្ឌលបណ្តុះបណ្តាលកំរិតវប្បធម៌ក្នុងស្រុករតនៈមណ្ឌលមានប៉ុន្មានកន្លែង (សហគមន៍ បឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ) ទី៤-ជីវភាពរស់នៅ និងអាជីវកម្មចម្បងរបស់ប្រជាពលរដ្ឋក្នុងឃុំ មុខរបរអ្វីខ្លះប្រភេទចំណូលសំខាន់របស់ប្រជាពលរដ្ឋក្នុងឃុំ ស្រុក ទី៥-ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋក្នុងឃុំ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទី៦-បន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងទី៧-ស្ដាប់បញ្ហាប្រឈម នឹងសំណូមពរនានា ពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមកដោយផ្ដោតសំខាន់លើការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី