Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញទស្សនកិច្ចរមណីដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី

  ថ្ងៃព្រហស្បតិ៍ ទី​28 ខែមេសា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម បានអញ្ជើញទស្សនកិច្ចរមណីយដ្ឋានបឹងយក្សឡោម ដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចការអភិរក្ស និងការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគីរី។

ក្នុងដំណើរទស្សនកិច្ចនោះ ក៏មានការអញ្ជើញធ្វើបទបង្ហាញដោយលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត ស្តីពីការងារវប្បធម៌ ធម្មជាតិ និងជនជាតិដើមភាគតិច ជូនដល់គណៈប្រតិភូផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី