Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយមន្ទីររៀចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ
 ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024

គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយមន្ទីររៀចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ
=======
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីររៀចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ និងសហការី ដើម្បីឈ្វេងយល់អំពីការអនុវត្តការងារនាពេលកន្លងទៅ បញ្ហាប្រឈម និងសំណូមពរនានារបស់រមន្ទីរ ព្រមទាំងស្តាប់ការបំភ្លឺអំពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៦៥៤គ្រួសារ ទាក់ទងនឹងករណីដីធ្លី នៅសង្កាត់សំរោង ក្រុងសំរោង និងឃុំចុងកាល់ ស្រុកចុងកាល់ និងករណីដីធ្លីប្រជាពលរដ្ឋចំនួន៣គ្រួសារ នៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី