Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាត IPU លើកទី១៤៣
 ថ្ងៃទី 13 ខែវិច្ឆិការ ឆ្នាំ2024

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាត IPU លើកទី១៤៣
=======
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា និងជាប្រធានគណៈកម្មាការទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (Inter-Parliamentary Union (IPU) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីត នៅប្រទេសអេស្បាញ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឈឹម សុទ្ធគុណ អគ្គនាយក នៃអគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងមន្រ្តីជំនាញពាក់ព័ន្ធ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី