Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរជាតិ នៃភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប

  ថ្ងៃព្រហស្បតិ៍ ទី​9 ខែកញ្ញា ឆ្នាំ​2021

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរជាតិ នៃភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប
=======
នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអន្តរជាតិ នៃភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប Asia-Europe Parliamentary Partnership (ASEP) បានប្រជុំក្រោមអធិបតីភាពរបស់ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើ៖
១-ការរាយការណ៍អំពីគោលបំណង ASEP និងកិច្ចប្រជុំកន្លងមក។
២-វឌ្ឍនភាពនៃដំណើរការរៀបចំប្រជុំភាពជាដៃគូអាស៊ី-អ៊ឺរ៉ុបលើកទី១១ (ASEP11)។
៣-ការរៀបចំឯកសារ ASEP ឱ្យមាននិរន្តរភាព។
៤-បញ្ហផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមប្រព័ន្ធនិមិ្មត (Zoom) នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ទីប្រឹក្សា ជំនួយការក្រុម និងអ្នកពាក់ព័ន្ធ រួមាន៖
១.ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា
២.លោកជំទាវ មាន សំអាន អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា
៣.ឯកឧត្តម ឈិត គឹមយាត សមាជិកអចិន្ត្រៃយ៍ក្រុម និងជាប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា
៤.ឯកឧត្តម ខៀវ មុត សមាជិកក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា
៥.លោកជំទាវ ឃួន ឃុនឌី សមាជិកាក្រុម និងសមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា
៦.លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា
៧.ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា
៨.ទីប្រឹក្សា ជំនួយការនៃក្រុមASEP
៩.តំណាងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី