Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រ៊ុយណេ

  ថ្ងៃពុធ ទី​25 ខែសីហា ឆ្នាំ​2021

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១:៣០នាទីរសៀល ដល់ម៉ោង០៤:១៥នាទីរសៀល ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការប្រតិបត្តិអាយប៉ាលើកទី៤២ បានអញ្ជើញអម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំលើកទី២ និងកម្មវិធីបិទជាផ្លូវការ នៃមហាសន្និបាតអាយប៉ាលើកទី៤២ តាមប្រព័ន្ធវីដេអូ រៀបចំដោយសភាប្រុ៊យណេ ទីក្រុងដារូសាឡឹម ប្រទេសប្រុ៊យណេ។
—————
សម័យប្រជុំពេញអង្គ លើកទី២ :
– បទបង្ហាញ និងការអនុម័តរបាយការណ៍របស់គណៈកម្មាធិការទាំងប្រាំ។
– ការផ្តល់ពានរង្វាន់កិត្តិយសអាយប៉ា
– ការប្រកាស កាលបរិច្ឆេទ និងទីកន្លែង នៃមហាសន្និបាតអាយប៉ាលើកទី៤៣

កម្មវិធីបិទ:
– សន្ទរកថាបិទដោយឯកឧត្តមប្រធានអាយប៉ាលើកទី៤២ និង ជាប្រធានសភា ប្រ៊ុយណេដារូសាឡឹម។
– ការផ្ទេរតំណែងប្រធានអាយប៉ាទៅអោយកម្ពុជាសម្រាប់ឆ្នាំ២០២២
– វីដេអូឃ្លីបពីរដ្ឋសភាជាតិកម្ពុជា
– សុន្ទរកថាទទួលភាពជាប្រធានមហាសន្និបាតអាយប៉ា លើកទី៤៣
—————–
មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រ៊ុយណេ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី