Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា

  ថ្ងៃច័ន្ទ ទី​7 ខែមិថុនា ឆ្នាំ​2021

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
=======

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖
១-ទំនាក់ទំនងរវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយក្រុមមេធាវីសស័្មគ្រចិត្តសម្តេចតេជោសែន ទាក់ទងនឹងពាក្យបណ្តឹង។
២-ពិនិត្យពិភាក្សាផែនការ និងទិសដៅសម្រាប់អនុវត្តបន្ត និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី