Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​ពង​ទឹក ស្មៀន​ឃុំ មេប៉ុស្ដិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ និង មេភូមិ​ទាំង​អស់​ក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប

  ថ្ងៃសៅរ៌ ទី​13 ខែកុម្ភៈ ឆ្នាំ​2021

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ និង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំពងទឹក ស្មៀនឃុំ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និង មេភូមិទាំអស់ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ព្រមទាំងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលរងស្រុកដំណាក់ចង្អើរ នៅសាលាឃុំពងទឹក ។ ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកទ្បើងនូវខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន ÷
១/ ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ។
២/ អំពីជំងឺកូវីដ១៩ និង វិធានការបង្ការ ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
៣/ អំពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២០។
៤/ អំពីគោលនយោបាយ ” ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ” ។
៥/ កិច្ចការសំខាន់ៗ សម្រាប់អនុវត្តន៍ ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២២ និង ឆ្នាំ២០២៣។
មុននឹងបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អ្នកចូលរួម និង រដ្ឋបាលឃុំពងទឹក សរុបមានទឹកប្រាក់ចំនួន ៤០០ ០០០រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី