Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម បាន​ដឹក​នាំ​អង្គ​ប្រជុំ​ផ្ទៃក្នុង ដើម្បី​រៀប​ចំ​ខ្លឹម​សារ​សំរាប់​ចុះ​បំពេញ​បេស​កម្ម​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​ព្រះ​វិហារ​និង​ខេត្ត​ឧត្តរ​មាន​ជ័យ
 ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2024

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨: ៣០នាទី នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តមយ៉ង់ សែម ប្រធានគណៈកម្មការទី១ នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំអង្គប្រជុំផ្ទៃក្នុង ដោយមានការចូលរួមពីឯកឧត្តម ណាំ ទុំ លេខាធិកាគណៈកម្មការ និង ឯកឧត្តម ថុង ចន់ សមាជិកគណៈកម្មការ លោក យួន យ៉ាន់ ប្រធាននាយកដ្ឋានភូមិភាគ ជំនួយការគណៈកម្មការទី១ និងជំនួយការក្រុមភូមិភាគទី៨ ដើម្បីរៀបចំខ្លឹមសារសំរាប់ចុះបំពេញបេសកម្មទៅកាន់ខេត្តកំពង់ធំ ខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ និងចុះទៅសំណេះសំណាល សួរសុខទុក្ខ ជាមួយក្រុមប្រឹក្សាឃុំ នៅស្រុក វើនសៃ ខេត្តរតនគិរី ស្រុករវៀង ខេត្តព្រះវិហារ ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ និង ស្រុកស្នួល ខេត្តក្រចេះ នាពេលខាងមុខ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី