Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
កិច្ច​សហការ​រវាង​ក្រុុម​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​ភូមិភាគ​ទី៥ ​ដែលមាន​ឯកឧត្តម​ ខៀវ​ មុត ជាប្រធានក្រុុម បានរួម​សហការ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ ម៉ុង​ ឫទ្ធី​
 ថ្ងៃទី 27 ខែមីនា ឆ្នាំ2024

 

ដោយមានកិច្ចសហការរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដែលមានឯកឧត្តម ខៀវ មុត ជាប្រធានក្រុម បានរួមសហការ ជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា  នៅថ្ងៃអង្គារ ០៦រោច ដល់ថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ចុះពិនិត្យទីកន្លែងជីកស្តារស្រះទឹកប្រចាំឆ្នាំ២០១៩ នៅក្នុងខេត្តតាកែវ ខេត្តកំពត និងខេត្តកែប សរុបចំនួន ៩កន្លែង(ព្រោះគម្រោងជីកស្តារស្រះទឹកនេះនឹងចាប់ផ្តើមជីកក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ)។

សូមបញ្ជាក់ថា ក្នុងនីតិកាលទី៣ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានសហការជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជីកស្តារស្រះទឹកចំនួន២២កន្លែងរួចមកហើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី