Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម​ យ៉ង់ ​សែម​ ប្រធាន​គណៈ​កម្មការ​ទី​១​ព្រឹទ្ធសភា​ និង​ឯកឧត្តម​ សុន​ គន្ធរ​ រដ្ឋ​មន្រ្តី​អម​ប្រតិ​ភូ​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​អនុ​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច ​បាន​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​ស្តាប់​បទ​បង្ហាញ​ស្តីពី​ គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចេរ​ភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​ផ្លូវ​មួយ ​ខ្សែរ​ក្រវ៉ាត់​មួយ
 ថ្ងៃទី 15 ខែមករា ឆ្នាំ2024

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១២​កើត​ ខែ​កត្តិក​ ឆ្នាំ​ច​ សំរឹទ្ធិស័ក ​ព..​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ យ៉ង់​ សែម​ ប្រធាន​គណៈ​កម្មការ​ទី​១​ព្រឹទ្ធសភា​ និង​ឯកឧត្តម​ សុន​ គន្ធរ​ រដ្ឋ​មន្រ្តី​អម​ប្រតិ​ភូ​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​អនុ​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ បាន​អញ្ជើញ​ជា​អធិ​បតី​ភាព​ក្នុង​ពិធី​ស្តាប់​បទ​បង្ហាញ​ស្តី​ពី​ គោល​ដៅ​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចេរ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ផ្លូវ​មួយ​ ខ្សែរ​ក្រវ៉ាត់​មួយ ​ដែល​ជា​គោល​នយោ​បាយ​របស់​សា​ធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​ឯកឧត្តម​ ប៉ូ​ រតនា​ អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ ថ្នាក់​ដឹក​នាំ​ មន្រ្តី​រាជការ​ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា​ ថ្នាក់​ដឹក​នាំ ​មន្រ្តី​រាជការ​ នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ​ថ្នាក់​ដឹក​នាំ​ និង​មន្រ្តី​បុគ្គ​លិក​សភា​មុខ​របរ ​និង​មីក្រូ​សហ​គ្រាស​កម្ពុជា ​និង​និស្សិត​មក​ពី​សកល​វិទ្យា​ល័យ​ភូមិន្ទ​រដ្ឋបាល​ សរុប​ចំនួន​១០០​នាក់​ នៅ​សាលា​សិក្ខា​សា​លា​ខាង​ជើង​ព្រឹទ្ធសភា​ វិមាន​ព្រឹទ្ធសភា​។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី