តួនាទីភារកិច្ច
ថ្ងៃទី 15 ខែមករា ឆ្នាំ2024
តួនាទី ភារកិច្ច និងសមត្ថកិច្ច របស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត
- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត មានភារកិច្ច ដូចតទៅ ៖
គាំទ្រលើកស្ទួយ និងការពារសិទ្ធិជនគ្រប់រូបឲ្យមានសេចក្តីថ្លៃថ្នូរ និងមានសិទ្ធិស្មើគ្នាដើម្បីជាគ្រឹះនៃសេរីភាពយុត្តិធម៌ និងសន្តិភាពក្នុងសង្គមជាតិក្នុងតំបន់ និងក្នុងសកលលោក
តាមដានត្រួតពិនិត្យនូវការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានសមស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិងឯកសារបទដ្ឋានអន្តរជាតិទាំងឡាយក្នុងវិស័យសិទ្ធិមនុស្ស ដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួមទទួលស្គាល់
ពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ឬការងារផ្សេងៗដែលគណៈកម្មាធិការអចិន្ត្រៃយ៍សម្រេចប្រគល់ជូន
ទំនាក់ទំនងជាមួយគណៈកម្មការនានារបស់រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ននានាដើម្បីសិក្សាឈ្វេងយល់ជាមុនរាល់គំនិតផ្តួចផ្តើមសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ឬបញ្ហាទាំងពួងដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់ គណៈកម្មការ
អញ្ជើញតំណាងរាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ឬម្ចាស់សំណើសុំកែសម្រួល ឬអ្នកស្នើច្បាប់ ដែលជាម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងដើម្បី ចូលមកបំភ្លឺនៅចំពោះមុខគណៈកម្មការ
ផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ដើម្បីអនុវត្តបទប្បញ្ញត្តិសិទ្ធិមនុស្សនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងឯកសារសិទ្ធិមនុស្សអន្តរជាតិទាំងឡាយដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា
Go88
Sunwin
Rikvip
Sun win
Hit club
sunwin -- cổng game uy tín số 1 việt nam
Tải Hit Club
b52club.film
sunwin88.cc
sunwin2.sh ទទួលពាក្យបណ្ដឹងទូទៅពីបុគ្គល អ្នកតំណាង ក្រុម អង្គការ ឬសមាគមនានា។
ពិនិត្យពាក្យបណ្តឹង និងធ្វើការសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយនៃពាក្យបណ្តឹងនោះដោយធ្វើសហការជាមួយស្ថាប័ន ឬសមត្ថកិច្ចនានា
ពាក្យបណ្ដឹងទាំងឡាយណាដែលក្រសួង ឬស្ថាប័នមានសមត្ថកិច្ចដោះស្រាយរួចម្តងហើយ និងពាក្យបណ្ដឹងទាំងឡាយណាដែលតុលាការគ្រប់ជាន់ថ្នាក់បាននិងកំពុងដោះស្រាយនោះគណៈកម្មការត្រូវតម្កល់ទុកមិនចាត់ការហើយត្រូវជូនដំណឹងអំពីពាក្យបណ្តឹងតម្កល់ទុកមិនចាត់ការនោះទៅដល់ដើមបណ្តឹងដើម្បីជ្រាបវិញ។
ក្រោយរយៈពេល៤០ថ្ងៃ(គិតថ្ងៃធ្វើការ)បន្ទាប់ពីគណៈកម្មការធ្វើលិខិតអន្តរាគមន៍ តាមរយៈប្រធានព្រឹទ្ធសភា ជូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយ ហើយពុំបានទទួលលិខិតឆ្លើយតប ឬរបាយការណ៍ពីការដោះស្រាយមកព្រឹទ្ធសភា ឬគណៈកម្មការទេ គណៈកម្មការនឹងធ្វើលិខិតរំលឹកទៅក្រសួងស្ថាប័នទាំងនោះម្តងទៀត ឬធ្វើចំណាត់ការផ្សេងៗស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់ជាធរមាន
ចុះអង្កេតស្រាវជ្រាវ និងប្រមូលព័ត៌មានលើពាក្យបណ្តឹងនៅមូលដ្ឋាននានា រួចធ្វើរបាយការណ៍ស្តីពីលទ្ធផល នៃការស្រាវជ្រាវនោះជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងព្រឹទ្ធសភា ឬ លើកសំណូមពរជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយ
ចុះបំពេញបេសកកម្មតាមក្រសួង ស្ថាប័ន និងភូមិភាគ ដើម្បីឈ្វេងយល់ ការអនុវត្តច្បាប់ បញ្ហាទាំងពួង កម្មវិធីនយោបាយ គោលនយោបាយជាតិ និងធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងព្រឹទ្ធសភា និង/ឬលើកអនុសាសន៍ឬធ្វើអន្តរាគមន៍សុំឲ្យធ្វើការកែសម្រួល ឬដោះស្រាយបញ្ហាទាំងនោះ
ផ្តួចផ្តើមគំនិតធ្វើសិក្ខាសាលា ឬសវនាការសាធារណៈជាមួយក្រសួង ស្ថាប័ន ឥស្សរជនជាតិ និងអន្តរជាតិ អ្នកជំនាញការ និងអង្គការសង្គមស៊ីវិលដើម្បី ប្រមូលព័ត៌មាន ឬឲ្យធ្វើបទបង្ហាញពីការងារអ្វីមួយដែលជាប្រយោជន៍ដល់ គណៈកម្មការ
ទំនាក់ទំនងជាមួយអង្គការជាតិ អង្គការអន្តរជាតិ វិស័យឯកជន និងវិស័យផ្សេងៗ ដើម្បីសិក្សាឈ្វេងយល់អំពីបញ្ហាទាំងពួង ដែលពាក់ព័ន្ធនឹងវិស័យជា សមត្ថកិច្ចរបស់ខ្លួន និងស្វែងរកជំនួយថវិកា សម្ភារពីប្រភពទាំងនោះសម្រាប់ដំណើរការផ្សព្វផ្សាយសិទ្ធិមនុស្ស ជូនដល់ប្រជាពលរដ្ឋ និងការអង្កេតនៅកម្ពុជា ឲ្យមានប្រសិទ្ធភាព
ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូអភិវឌ្ឍន៍នានា សភាបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោកតាមរយៈទស្សកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការឈ្វេងយល់លើការងារដែលពាក់ព័ន្ធ នឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការក៏ដូចជាការងារសភាជាពិសេសដើម្បីកៀរគរជំនួយសំរាប់អភិវឌ្ឍន៍ ធនធានមនុស្ស និងព្រឹទ្ធសភា
បំពេញការងារផ្សេងៗទៀតដែលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ជូន។