សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលជាមួយអង្គការសភាអាស៊ី (Asian Parliamentary Assembly-APA)

   ថ្ងៃទី 16 ខែតុសា ឆ្នាំ2024

ក្នុងអំឡុងចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ (IPU Assembly), នៅថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩,៣០នាទីព្រឹក, ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលជាមួយអង្គការសភាអាស៊ី (Asian Parliamentary Assembly-APA) នៅសាលប្រជុំលេខ៣ នៃមជ្ឈមណ្ឌលសន្និសីទសាវ៉ា ទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី។ ក្រោយពីបានអនុម័តរបៀបវារៈកិច្ចប្រជុំ និងស្តាប់សុន្ទរកថាបើករបស់ប្រធានកិច្ចប្រជុំ ឯកឧត្តម Mustafa Sentop ប្រធានAPA និងជាប្រធានរដ្ឋសភាតួគីរួចមក អង្គប្រជុំបានពិភាក្សានិងអនុម័តលើ៖ ១)របាយការណ៍សកម្មភាពអេភីអេពីកិច្ចប្រជុំសម្របសម្រួលលើកមុនមកដល់ពេលនេះ, ២)របៀបវារៈបន្ទាន់របស់មហាសន្និបាត និង៣)បញ្ហាផ្សេងៗ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១