សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត និងឯកឧត្តម ឆាយ វណ្ណា នាំអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ចែកជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម

   ថ្ងៃទី 26 ខែមករា ឆ្នាំ2024

ឯកឧត្តម ឈិត គឹមយាត និងឯកឧត្តម ឆាយ វណ្ណា នាំអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ចែកជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម
=======
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈិត គឹមយាត អនុប្រធាន និងឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរ ព្រមទាំងនាំយកអង្កររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានចំនួន ២៥គីឡូក្រាម នៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចប្រធានព្រឹទ្ធសភា ជូនប្រពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ និងបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១