សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឆាយ វណ្ណា លេខាធិការ​គណៈ​កម្មការ​ទី៥​ព្រឺទ្ធសភា​បាន​អញ្ជើញ​ជួប​សំណេះសំណាល និងសួរសុខ​ទុក្ខ​ប្រជាពលរដ្ឋ​បងប្អូន​សាសនិក​ឥស្លាម ព្រមទាំង​បាន​នាំយក​អំណោយជា​កញ្ចប់​អារហារ សំរាប់​ស្រាយ​បួស​ក្នុងខែបួស (RAMADAN)

   ថ្ងៃទី 10 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៩
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឺទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋបងប្អូនសាសនិកឥស្លាម ព្រមទាំងបាននាំយកអំណោយជាកញ្ចប់អារហារ សំរាប់ស្រាយបួសក្នុងខែបួស (RAMADAN) ដែលជាអំណោយ របស់អង្គការ ( Muslim Aid Cambodia )
ដើម្បីចែកជូនជនពិការ ជនចាស់ជរានិងគ្រួសារក្រីក្រនៅឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាល។

នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជំរាបជូនបងប្អូន ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សកម្មភាព របស់ សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាតែងតែកំណត់ យកគោលការណ៏ជាអទ្ធិភាពបន្កការជួយឧបត្ថម្ភជួយដល់ជនក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះព្រមទាំង ការយកចិត្តទុកដាក់គិតគូរអំពីសុខ ទុក្ខនិងតំរូវការរបស់ប្រជាពលរដ្ឋក្នុងនោះបងប្អូនសាសនិកឥស្លាម ក៍ទទួល បាននូវការយកចិត្តទុកដាក់និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាបន្តថែរក្សានិងការពារសន្តិភាព ដើម្បី នាំមក នូវការរីកចំរើន សេដ្ឋកិច្ចគ្រួសារនិងប្រទេសជាតិ យើងទទួល បាននូវការអភិវឌ្ឍន៏រីកចំរើនថែមទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១