សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​ជាមួយ​លោក​លោកស្រី​ក្រុម​ប្រឹក្សា​ឃុំ លោក​ស្មៀនឃុំ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចាស់​ព្រឹទ្ធាចារ្យ​តាម​ភូមិ នៃ​ឃុំ​ផ្សារដែក នៅ​សាលា​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល

   ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024

ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឺម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃអ.ព.ស. លោកស្រីសៅ ម៉ារ៉ា សមាជិកាអមក្រុមសមាជិកព្រឺទ្ធសភាភូមិភាគទី៣ បានអញ្ជើញចុះសំណេះសំណាលជាមួយលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចាស់ព្រឹទ្ធាចារ្យតាមភូមិ នៃឃុំផ្សារដែក នៅសាលាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលសរុបចំនួន ១៦នាក់ និងមានការចូលរួមពីសំណាក់លោក នុត ប៉ាត តំណាងលោក ថន សុវណ្ណាអភិបាលស្រុកពញាឮ។ ក្នុងឱកាសនោះ លោកជំទាវបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ជូនសមាជិកសមាជិកាអង្គប្រជុំ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ញឹប ចាន់ ប្រធានក្រុមប្រឹក្សានិងជាមេឃុំផ្សារដែក លោកជំទាវប្រធានបានកោតសរសើរស្នាដៃការងាររបស់រដ្ឋបាលឃុំ ក្នុងរយៈពេល២ឆ្នាំកន្លងមក ព្រមទាំងបានលើកទឹកចិត្តលោកលោកស្រីថ្នាក់ដឹកនាំឃុំ បន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិរីកចម្រើនទៅមុខ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីមានជំងឺកូវីដ-១៩ក៏ដោយ។ មុននឹងបញ្ចប់លោកជំទាវប្រធានបានឧបត្ថម្ភជូនសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ និងស្មៀនឃុំ ដោយម្នាក់ៗទទួលបានថវិកា ២០ ០០០រៀល សារុង១ និងជូនលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យតាមភូមិ ថវិកា ១០ ០០០រៀល ខោអាវ១កំប្លេ និង ឧបត្ថម្ភថវិកា១០០ ០០០រៀលប្រើប្រាស់ក្នុងការងាររដ្ឋបាលឃុំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១