លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត ចូលរួមកិច្ចប្រជុំសភាតំបន់អាស៊ី (APA)
ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានរៀបចំកិច្ចប្រជុំក្រុម
លិខិតរំលែកទុក្ខ របស់គណៈកម្មការទី៥ ព្រឹទ្ធសភា ជូនឯកឧត្តម ម៉ុក ម៉ារ៉េត និងក្រុមគ្រួសារ
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីត-១៩ និងជំងឺទូទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋទាំងអស់នោះ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខនិងក្តីនឹករលឹកស្រលាញ់ដ៏ជ្រាលជ្រៅ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកម្ពុជាយើងគឺជាប្រទេសមានសំណាងដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ដោយពលរដ្ឋទាំងអស់ មានសិទ្ធិទទួលបានវ៉ាក់សាំងការពារកូវីដ-១៩គ្រប់ៗគ្នា មិនប្រកាន់ពូជន៍សាស នយោបាយណាឡើយ ឱ្យតែស្ថិតក្នុងប្រទេសកម្ពុជាគឺទទួលបានទាំងអស់គ្នា។ នៅក្នុងពិធីនោះ ឯកឧត្តមក៏បានបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន១.០០០.០០០រៀល ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជាការលើកទឹកចិត្តដល់គ្រូពេទ្យ ទាំងអស់ឱ្យខិតខំធ្វើការបំរើសេវាសុខភាពសាធារណៈជូនប្រជាជននៅតាមសហគមន៍។
អាស័យដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១