សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការងារគណៈកម្មការទី៥ព្រឹទ្ធសភា

  ថ្ងៃពុធ ទី​16 ខែមិថុនា ឆ្នាំ​2021

លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការងារគណៈកម្មការទី៥ព្រឹទ្ធសភា
========
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុង
គណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖
១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការប្រចាំឆមាសទី១។
២-ពិនិត្យឆ្លងរបាយការណ៍ការងារអន្តរជាតិប្រចាំឆមាសទី១។
៣-ពិនិត្យពិភាក្សាទៅលើការបិទបញ្ជីរបាយការណ៍ចំណូល និងចំណាយថវិការបស់គណៈកម្មការប្រចាំឆមាសទី១។
៤-លើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាស័យដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១