នាថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍ ស្តីពីលទ្ធផលជួបសវនាឈ្វេងយល់ អំពីវឌ្ឍនភាពការងារ បទពិសោធន៍ល្អ បញ្ហាប្រឈម និងទិសដៅទៅមុខ របស់រាជបណ្ឌិត្យសភាកម្ពុជា។