ឯកឧត្តម ឡៅ ឆន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យជ័យជំនះ ៧មករា គំរប់ខួប៤៤ឆ្នាំ មានអ្នកចូលរួមសរុបចំនួន២០០នាក់
ថ្ងៃទី 22 ខែមករា ឆ្នាំ2024
នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យជ័យជំនះ ៧មករា គំរប់ខួប៤៤ឆ្នាំ មានអ្នកចូលរួមសរុបចំនួន២០០នាក់ ។ ក្រោយពីលោកស្រីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងប្រសាទអានសន្ទរកថា ទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក ឯកឧត្តម បានថ្លែងពីសារៈសំខាន់ នៃទិវាជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតទី២ ការបង្រួបបង្រួមជាតិតាមរយៈនយោបាយ ឈ្នះ ឈ្នះ និងការបំផុសប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សំាង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ព្រមទាំងរួមគ្នាការពារសន្តិភាពឱ្យបានដាច់ខាត និងជានិរន្តរ៍តទៅ ។