ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខទុក្ខក្រុមគ្រួសារសពលោក ស៊ូវ យាន អតីតអនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង
ថ្ងៃទី 18 ខែមករា ឆ្នាំ2024
នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខទុក្ខក្រុមគ្រួសារសពលោក ស៊ូវ យាន អតីតអនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធដែលសពបានតំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក ស៊ូវ យាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។