នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំរាជបណ្ឌិត្យកម្ពុជា រាជធានីភ្នំពេញ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឈ្វេងយល់ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹកពេញ ដោយមានមតិស្វាគមន៍ និងការធ្វើសេចក្តីរាយការណ៍ អំពីសមិទ្ធផលសំខាន់ៗ បញ្ហាប្រឈម តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ ដោយឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានវាយតម្លៃខ្ពស់ កោតសរសើរ និងលើកទឹកចិត្ត ព្រមទាំងផ្តល់អនុសាសន៍មួយចំនួនដូចជា ៖ -រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នកំពូលរបស់ជាតិ ដែលធ្វើការសិក្សាស្រាវជ្រាវលើវិស័យវប្បធម៌និងវិទ្យាសាស្រ្ត -រាជបណ្ឌិត្យសភាកម្ពុជា ជាអង្គការពិគ្រោះ ដែលមានកម្លាំងអំណាចផ្លូវចិត្ត មិនអនុវត្តដោយផ្ទាល់ តាមរយៈស្នាដៃ -រាជបណ្ឌិត្យសភា ជាស្ថាប័នមួយដែលបញ្ញវន្តឱ្យតម្លៃខ្ពស់បំផុត ក្នុងន័យនេះ យើងត្រូវធ្វើសកម្មភាពដោយមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីរក្សាកិត្តិយស និងកិត្យានុភាព នៃស្ថាប័នជាតិ -ភាពបន្ទាន់របស់ជាតិយើងមានតម្រូវការការងារច្រើន ត្រូវចេះជ្រើសរើសការងារអាទិភាព -មានការស្រមើស្រម៉ៃចង់ធ្វើសៀវភៅចំនួនពីរគឺ ទី១-សៀវភៅសម្រាប់មនុស្សទូទៅមើលហើយយល់ពាក់ព័ន្ធកម្ពុជា និងទី២-សៀវភៅយល់ដឹងពីព្រះពុទ្ធសាសនា។ -វប្បធម៌ ជាគ្រឹះកំណត់អត្តសញ្ញាណជាតិ ជាប្រភពមានសារៈសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន