Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សា ឆ្នាំ២០២២-២០២៣

   ថ្ងៃទី 10 ខែមករា ឆ្នាំ2024

ស្ថិតនៅអគារD វិមានព្រឹទ្ធសភា ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សា ឆ្នាំ២០២២-២០២៣ បានបន្តជួយឧបត្ថម្ភសៀវភៅ សម្ភារៈសិក្សា និងកង់ ឲ្យចៅៗ ជាកូនរបស់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន៤នាក់ ដោយបានផ្តាំផ្ញើត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងចៀសឱ្យផុតពីអំពើអបាយមុខនានាផងដែរ។ ពិធីប្រគល់អំណោយបានបញ្ចប់ ឯកឧត្តម បានបន្តដំណើរជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ក្រុមប្រឹក្សាសង្កាត់ផ្សាដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ នូវឧបករណ៍តេស្តរហ័ស ចំនូន២កេសធំ និងថវិកាមួយចំនួន។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព បន្តការអភិវឌ្ឍ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី