Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយអភិបាល នៃគណអភិបាលខណ្ឌ លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងចៅសង្កាត់ទាំង១០ ទួលគោករាជធានីភ្នំពេញ

   ថ្ងៃទី 4 ខែមករា ឆ្នាំ2025

ស្ថិតនៅសាលសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយអភិបាល នៃគណអភិបាលខណ្ឌ លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងចៅសង្កាត់ទាំង១០ ទួលគោករាជធានីភ្នំពេញ ដើម្បីរួមគ្នាពិនិត្យបញ្ជាក់តួលេខស្ថិតិប្រជាពលរដ្ឋមានប័ណ្ណសមធម៌ កម្រិតក្រ១ កម្រិតក្រ២ និងពលរដ្ឋងាយរងហានិភ័យអំឡុងពេលមានសំពាធអតិផរណា នៅតាមមូលដ្ឋានសង្កាត់ បំរើឲ្យការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់បានកាន់តែត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏បានជួយឧបត្ថម្ភ ឧបករណ៍ធ្វើតេស្តរហ័ស ចំនួន៣កេសធំមាន៨១ប្រអប់តូចត្រូវជា១៨២៥ចង្កើះតេស្ត ដើម្បីបានប្រើប្រាស់តាមការគួរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី