នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ រួមជាមួយញាតិមិត្ត សប្បុរសជន បានរួមគ្នារៀបចំអំណោយរួមមាន អង្ក ទឹកសុីអុីវ ទឹកត្រី ប៊ីចេង ស្ករស ភួយ ភេសជ្ជៈ និងថវិកា ចំយនួន២០,០០០រៀល រួមទាំងរៀបចំបបរគ្រឿងជូនលោកតា លោកយាយជួបការលំបាក ចំនួន១៧០គ្រួសារ មកពី ភូមិចក ភូមិ១ សង្កាត់ព្រះពន្លា ភូមិកន្តួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះមានការចូលរួមពីឯកឧត្ដម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក្រុមយុវជន ស ស យ ក រៀបចំធ្វើនៅបរិវេណមុខគេហដ្ឋាន ឯកឧត្ដម ឈើយ ចាន់ណា ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។