Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំវាយតម្លៃសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២២

   ថ្ងៃទី 3 ខែមករា ឆ្នាំ2025

ស្ថិតនៅសាលសាលាសង្កាត់ទឹកល្អក់ទី២ នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១បានអញ្ជើញចូលរួមប្រជុំវាយតម្លៃសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២២ ស្ថានភាពអំណោយផល និងញ្ហាប្រឈមនានាមួយចំនួនដែលត្រូវរួមគ្នាពុះពារជម្នះសម្រាប់ឆ្នាំ២០២៣។ ដោយសេចក្តីស្រឡាញ់ពេញចិត្តបំផុត ដែលលោកមេភូមិទាំង១៣ រួមជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ បានខិតខំបំពេញការងារបម្រើសេវាតម្រូវការ និងសេវាសំណូមពរជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងនោះ ក៏បានជួយឧបត្ថម្ភថវិកាប្រចាំខែជូនសមាគមថែទាំការពារសុខមាលភាពមនុស្សចាស់ និងឧបត្ថម្ភឧបករណ៍ធ្វើតេស្សរហ័ស មួយកេសធំ មាន២៧ប្រអប់តូចរួមមាន៦៧៥ចង្កើះតេស្ត ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី