Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ

   ថ្ងៃទី 3 ខែមករា ឆ្នាំ2025

នាព្រឹកថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ និងនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ ព្រមទាំងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានក្នុងការបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងបន្តការកសាងរដ្ឋបាលមួយដែលស្អាតស្អំ មានតម្លាភាព ប្រជាធិបតេយ្យ ប្រសិទ្ធភាព។ កុំមានគំនិតគ្រប់គ្រាន់និយម សន្តិភាពនិយម ហើយខិតខំធានាការពារសមិទ្ធផលដែលមានស្រាប់ និងបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័សមួយកេសធំ និងថវិកាមួយចំនួនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី