Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ុម ជឹមហ៊ុយ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈគ្រប់គ្រង ស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

   ថ្ងៃទី 27 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈគ្រប់គ្រង ស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រធានកម្រងសាលារៀន បានលើកឡើងពីការយកចិត្តទុកដាក់បំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុសុ្ស។ ទោះជាដំណើរការដោយរលូន ប៉ុន្តែនៅជួបបញ្ហាប្រឈមមួយចំនួនរួមមាន ការខ្វះគ្រូ និងខ្វះអគារសិកស្សាផងដែរ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យបន្តការខិតខំតទៅទៀត តស៊ូជាមួយគ្នាដោយប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព។ បញ្ហាអាទិភាពជាអចិន្រ្តែយ៍ពាក់ព័ន្ធវិស័យអប់រំមានជាអាទិ៍ ១-ត្រូវខិតខំដោះស្រាយសំណូមពររៀនសូត្រ នៅគ្រប់ភូមិសិក្សា ២-ទំនើបកម្មប្រព័ន្ធអប់រំ ដើម្បីឆ្លើយតបទៅសំណូមពរសង្គម និងទីផ្សារការងារ ៣-លើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់ជីវភាពរស់នៅ និង៤-ប្រមូលគ្រប់ធនធាន ដើម្បីបុព្វហេតុវិស័យអប់រំ។ ពាក់ព័ន្ធសភាពការណ៍ជាតិ អន្តរជាតិ មានភាពស្មុគស្មាញ ចាក់ស្រេះ ដោយវិបត្តិជំងឺកូវីដ-១៩ ការអូសបន្លាយនៃសង្គ្រាម ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ និងកាប្រែប្រួលអាកាសធាតុ។ ទោះជាវិបត្តិដ៏ស្មុគស្មាញ ក៏រាជរដ្ឋាភិបាលបានខិតខំដោះស្រាយដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ច និងការរៀបចំកិច្ចប្រជុំកំពូលនានា ដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ សំណូមពរបន្តរួបរួមប្រមូលកម្លាំង គាំទ្រនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិយើង ឆ្ពោះទៅរកភាពរុងរឿងជាអមតៈ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី