Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាព ស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៦នាក់ ស្ថិតនៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

   ថ្ងៃទី 23 ខែធ្នូ ឆ្នាំ2024

នារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រៃគ្រី មេប៉ុស្តរដ្ឋបាល ប្រធានមណ្ឌលសុខភាព ស្មៀន ប្រធានភូមិ ក្នុងឃុំសរុបចំនួន១៦នាក់ ស្ថិតនៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីសភាពការរួមក្នុងមូលដ្ឋាន។ បន្ទាប់ពីស្ដាប់របាយការណ៍រួចមក ឯកឧត្តម បានសម្ដែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរ ព្រមទាំងមន្ត្រីមូលដ្ឋានទាំងអស់ ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទន: ជាអាទិ៍មាន ការរក្សាបានសុវត្ថិភាពភូមិ ឃុំ ការជម្រុញប្រជាពលរដ្ឋឱ្យទៅចុះឈ្មោះបោះឆ្នោត ការធ្វើអត្តសញ្ញាណប័ណ្ណ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ការ ការគ្រប់គ្រងទឹកបម្រើការធ្វើស្រែប្រាំងជាដើម។ បានជម្រាបជូនអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងទៅ និងត្រូវខិតខំបន្តអនុវត្តការងារចំពោះមុខឲ្យបានកាន់តែប្រសើរថែមទៀត។ សំណូមពរឲ្យខិតខំដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ បន្តដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួម សម្រាប់មូលនិធិសង្គហធម៌ឃុំ ចូលរួមជួយថ្លៃចាក់ដី និងផ្ដល់កំព្យូទ័រឡេបថប ១គ្រឿងផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី