Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ឡៅ ឆន ឯកឧត្តម សួន លន់ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយទោ នូ សុផល អតីតនគរបាលខេត្តសៀមរាប ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ

   ថ្ងៃទី 17 ខែធ្នូ ឆ្នាំ2024

នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នំា២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរជាមួយឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងឯកឧត្តម ឡូយ រិទ្ធី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោកវរៈសេនីយទោ នូ សុផល អតីតនគរបាលខេត្តសៀមរាប ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ។ ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសព និងសូមវត្ថុស័ក្កិសិទ្ធក្នុងលោក និងតេជៈបារមី នៃព្រះពុធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកវរៈសេនីយទោ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ពិធីបុណ្យសព ត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និងបានចូលបច្ច័យ ចំនួន៨០០.០០០រៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី