នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្អសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ គោរព និងប្រតិបត្តតាមប្រពៃណី នៃក្តីអាណិតស្រឡាញ់ និងសិល្បៈ នៃការចែករំលែកដោយផ្តើមពីអ្នកនៅជិតក្បែរខ្លួនឲ្យដូចជាភ្លៀងរលឹម បានបន្តជួយឧបត្ថម្ភកង់កង់ចំនួន៣គ្រឿង ឲ្យចៅៗ ដែលមានពុកម៉ែជាបុគ្គលិកផ្នែកសំអាត និងផ្នែកសន្តិសុខ ដើម្បីរួមចំណែកឲ្យកូនៗបានទៅរៀនសូត្រ កាន់តែងាយស្រួលថែមទៀត និងល្អប្រសើរ ។