ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ ឯកឧត្តមលេខាធិការ និងឯកឧត្តម សមាជិកគណៈកម្មការ បានអញ្ជើញចូលជូនពរ និងអមអរសាទរ ក្នុងឱកាសដែល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-APF នៃព្រឹទ្ធសភា ក្នុងទទួលបានគ្រឿងឥស្សរិយយស Odre de la Pléiade (Grade de Commandeur) របស់សភាប្រើប្រាស់ភាសាបារាំង។ សូមគោរពជូនពរ បវរសួស្តីមហាប្រសើរ សិរីមង្គលវិបុលសុខគ្រប់ប្រការជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ទាំងអស់របស់ ឯកឧត្តម សូមប្រកបដោយពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។