Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាមួយលោកជំទាវ ទូច សារ៉ុម ប្រធានក្រុមការងារពង្រឹងសាសនា រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីគោរពទទួលអំណោយសប្បុរសធម៌បន្ថែមពីព្រះអនុគណខណ្ឌដង្កោរាជធានីភ្នំពេញ

   ថ្ងៃទី 11 ខែធ្នូ ឆ្នាំ2024

នាថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកជំទាវ ទូច សារ៉ុម ប្រធានក្រុមការងារពង្រឹងសាសនា រាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីគោរពទទួលអំណោយសប្បុរសធម៌បន្ថែមពីព្រះអនុគណខណ្ឌដង្កោរាជធានីភ្នំពេញ រួមមាន ទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងបច្ច័យចំនួន៤លានរៀល ដើម្បីបន្តជួយទ្រទ្រង់សកម្មភាពចិញ្ចឹម ថែទាំ ព្យាបាលសុខភាព ស្តារនិតិសម្បទា ព្យាបាលជំងឺ អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអបរំឱវាទចរិយាធម៌ សីលធម៌ ជូនក្មួយៗ ជាយុវជន យុវនារី រងគ្រោះដោយសារគ្រឿងញៀន ដែលកន្លងមកបានទទួលការជួយឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ជាប់ជាប្រចាំពីសាលារាជធានីភ្នំពេញ។ ដោយសេចក្តីអាណិតអាសូរ និងស្រឡាញ់ប្រៀបដូចជាកូនជាក្មួយជាសាច់សារលោហិតរបស់ខ្លួន ណែនាំ និងផ្តាំផ្ញើ លើកទឹកចិត្តក្មួយៗ ឱកាសជាអំណោយផលល្អ នៅតែមានជានិច្ចចាំទទួលក្មួយៗ ទាំងអស់គ្នា សូមខិតខំព្យាយាមប្រតិបត្ត ឲ្យបានម៉ត់ចត់តាមបទបញ្ជាផ្ទៃក្នុងរបស់មជ្ឈមណ្ឌល នៅពេលដែលបានជាសះស្បើយ ត្រួវព្យាយាមតាំងចិត្តកសាងអនាគតខ្លួន ឲ្យក្លាយជាកូនល្អ បំពេញភារកិច្ចជាពលរដ្ឋល្អ រស់នៅសុខសាន្ត ជាមួយក្រុមគ្រួសារ និងសហគមន៍របស់ក្មួយៗ ដោយក្តីសុខដុមរមនាក្រោមម្លប់ នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី