Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទទួលគ្រឿងឥស្សរិយយស odre de la Pleiade (Grade de Commandeur) ពីសភាប្រើប្រាស់ភាសាបារាំង

   ថ្ងៃទី 6 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធានស្តីទីគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា-APF មានកិត្តិយសដ៏ឧត្តុង្គឧត្តមទទួលបានគ្រឿងឥស្សរិយយស odre de la Pleiade (Grade de Commandeur) ពីសភាប្រើប្រាស់ភាសាបារាំង ដែលត្រូវបានបំពាក់ដោយឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF)។
ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ ជូនដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ពិតជាស័ក្តិសមដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ជាពិសេសក្នុងតួនាទីជាប្រធានក្រុមសភាជាតិកម្ពុជា- APF នៃព្រឹទ្ធសភាមានស្នាដៃ និងសកម្មភាពយ៉ាងលេចធ្លោដែលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី