នាថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយឯឧកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ចុះសំណេះសំណាល និងសួរសុខទុក្ខ លោក សូ ជា ប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងសម្រាកថែទាំសុខភាពនៅផ្ទះ ក្នុងមនោសញ្ចេតនា ស្រឡាញ់ពេញចិត្តបំផុត សូមកោតសរសើរលើការយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបំរើសេវាបានយ៉ាងល្អជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងសូមជូនពរ លោក សូ ជា ឆាប់បានបានជាសះស្បើយល្អប្រសើរឡើងវិញរួមគ្នាប្រតិបត្តិការងារបន្តទៀត នៅក្រោមម្លប់ នៃសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃមាតុភូមិកម្ពុជា។