Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៧ នៃព្រឹទ្ធសភា
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ សាសនិកចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប

   ថ្ងៃទី 28 ខែវិច្ឆិការ ឆ្នាំ2024

ទទួលបានការឯកភាពពី ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នាថ្ងៃព្រហស្បត៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងធម្មការ និងសាសនា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ សាសនិកចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមជាគណអធិបតីជាកិត្តិយស ពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ថានានុក្រម ឯកឧត្តមលោកជំទាវលោកឧកញ៉ា ថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា ឥស្លាមសាសនា
គ្រីស្ទសាសនា និងសាសនាផ្សេងទៀត សរុបចំនួន២៧០អង្គ/នាក់។
ក្នុងរយៈពេលពេញមួយថ្ងៃ អង្គសិក្ខាសាលា សូមគោរព អរគុណសន្តិភាព និងសូមគោរពកោតសរសើរ ជូនចំពោះនិកាយសាសនាទាំអស់នៅកម្ពុជា ដែលបានខិតខំចូលរួមបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ស្របតាមវិន័យសីលធម៌ គោលលិទ្ធិមាគ៌ាដឹកនាំរបស់សាសនានីមួយៗ និងតាមច្បាប់របស់រដ្ឋ គឺពិតជាបានរួមចំណែកធ្វើឲ្យគ្រប់ជំនឿនិកាយសាសនាទាំងអស់ មានការឯកភាពគ្នា យោគយល់គ្នា អធ្យាស្រ័យគ្នាគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឺះនៃវប្បធម៍សន្តិភាព ពង្រឹងនិងពង្រីកកិច្ចសន្ទនាអន្តរៈជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនាក្នុងសង្គមជាតិ សូមវាយតម្លៃខ្ពស់ ចំពោះអង្គសិក្ខាសាលា ទាំងមូលដែលសម្រេចបាននូវសេចក្តីប្រកាសរួមរបស់មេដឹកនាំ តំណាងសាសនា ដ៏មានសារៈសំខាន់នាពេលនេះ ដើម្បីបន្តចូលរួមទប់ស្កាត់ប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី